ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៣៖

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០​២៣  ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  និងឯកឧត្តម សុខ លូ  អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងអញ្ជើញជាអធិបតីក្នុងពិធី

បិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៣ នៅសាលប្រជុំA ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ឯកឧត្តមប្រតិភូអមដំណើរអគ្គរងនគរបាលជាតិ លោកប្រធានពន្ធនាគារខេត្ត អនុប្រធានយោធភូមិភាគទី៥ លោកអនុប្រធានកងរាជអាវុធហត្ថខេត្ត លោក-លោកស្រី ឧត្តមសេ​នីយ៍​ លោកវរសេនីយ៍​ ស្នងការរង លោកប្រធានការិយាល័យ លោកមេប​ញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ លោកអ​ធិការនគរបាលក្រុង-ស្រុកទាំង១៤ លោកនាយប៉ុស្តិ៍ការពារព្រំដែនគោក និងលោកនាយប៉ុស្តិ៍រដ្ឋបាល១០៣ប៉ុស្តិ៍ ៕