ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តល់ឈុតកាមេរ៉ាវីដេអូ ដល់ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ កាមេរ៉ាវីដេអូមួយឈុត ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកជំទាវ ត្រូវបានលោក ឈាង វណ្ណៈ និង លោក ហឹង ចូច អនុប្រធានមន្ទីរព័តមានតំណាងរបស់ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នាំយកមកប្រគល់ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីនៃការិយាល័យទូរទស្សន៍ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ។

នៅក្នុងឱកាសនោះ លោក ឈាង វណ្ណៈ អនុប្រធានមន្ទីរព័តមានបាន ថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកជំទាវ ដែលបានផ្តល់កាមេរ៉ាវីដេអូមួយឈុតដល់មន្ទីរព័តមាននាពេលនេះ ដើម្បីបម្រើការងារលើកវិស័យព័ត៌មានវីដេអូឱ្យកាន់តែមានប្រសិទ្ធិភាព និង គុណភាព ។

លោកបានបញ្ជាក់ថា ឈុតកាមេរ៉ាដែលបានប្រគល់ជូននាពេលនេះ មានដែលបានប្រគល់ជូនដល់ការិយាល័យទូរទស្សន៍នាពេលនេះ មានម៉ាស៊ីនកាមេរ៉ា១គ្រឿង ម៉ាកប៉ាណាសូនិកគ្រឿង ជើងកាមេរ៉ា១ មេម៉ូរីចំនួន២ និង ការបូបសម្រាប់ដាក់កាមេរ៉ា ១ ។

មានប្រសាសន៍នាឱកាសនោះលោក ហឹង ចូច អនុប្រធានមន្ទីរទទួលបន្ទុការិយាល័យទូរទស្សន៍បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា សម្ភារៈឈុតកាមេរ៉ាវីដេអូ ជាអំណោយរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកជំទាវនាពេលនេះ នឹងបម្រើនូវសេចក្តីត្រូវរបស់ការិយាល័យ ដោយធានាបាននូវគុណភាព និង ប្រសិទ្ធភាពរូបភាពកាន់តែប្រសើរឡើងថែមទៀត ។

លោកអនុប្រធាន បានស្នើដល់ថ្នាក់ដឹកនាំការិយាល័យទាំងអស់រួមសហការគ្នា ធ្វើការងារ និង ចូលរួមថែរក្សា សម្ភារៈប្រើប្រាស់ នេះអោយបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង តទៅខាងមុខ ៕