ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋហាត់ប្រាណនៅសួនឧទ្យានសម្ដេចតេជោ ហ៊ុន សែន ខេត្តកែប

ខេត្តកែប៖ នៅថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ ក្រោយបញ្ចប់ពិធីបុណ្យសពឧបាសក លី ទៀន នៅខេត្តព្រះសីហនុរួច ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋហាត់ប្រាណនៅសួនឧទ្យានសម្ដេចតេជោ ហ៊ុន សែន ខេត្តកែប និងបានចុះពិនិត្យការដ្ឋានដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈខ្នាតធំ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិដើរកម្សាន្ត ពិសេសបង្កើនសោភណភាពនាពេលរាត្រី ៕