ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងជំនាញ​ប្រឆាំងគ្រឿងញៀន ធ្វើកាបង្រ្កាបជនសង្ស័យចំនួន០៤នាក់ករណីជួញដូរ​ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

មណ្ឌលគិរី÷  ក្រោមការចង្អុរបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានដាក់ចេញនូវផែនការក្ដៅយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់នៅរាល់ បទល្មើសគ្រឿងញៀនគ្រប់ប្រភេទទូទាំងខេត្តមណ្ឌលគិរី។ និងមានការចូលរួមពីលោកអនុភូមិអូរអាមលោកក្រុមប្រឹក្សាឃុំស្រែខ្ទុម ស្រុកកែវសីមា មានការសម្របសម្រួលពីលោកស៊ាវងីឈាន់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីកម្លាំងសមត្ថកិច្ចយើងបានធ្វើការបង្រ្កាបករណីជួញដូរនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ មានចំនួន២ទីតាំងនៅក្រុងសែនមនោរម្យនឹងស្រុកកែវសីមាខេត្តមណ្ឌលគិរី ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់មានឈ្មោះដូចខាងក្រោម

ទី១/ឈ្មោះរិនរ៉ូតភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដពិនិត្យទឹកម៉ូត្រ លទ្ឋផលវិជ្ជមាន ( + )

ទី២/ឈ្មោះសៀកម៉ៅភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដពិនិត្យទឹកម៉ូត្រ លទ្ឋផលវិជ្ជមាន ( + )

ទី៣/ឈ្មោះអ៊ុនប៊ុនរ៉ុងភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដពិនិត្យទឹកម៉ូត្រវិជ្ជមាន ( + )

ទី៤/ឈ្មោះមឿនសុខណៃភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដពិនិត្យទឹកម៉ូត្រ វិជ្ជមាន ( + ) ជនសង្ស័យឈ្មោះចាន់កុសលភេទប្រុស ដែលជាម្ចាស់ទីតាំងជួញដូរថ្នាំញៀនខាងលេីបានរត់គេចខ្លួនបាត់នៅពេលសមត្ថកិច្ចកំពុងចុះបង្ក្រាប។

បានធ្វេីការឆែកឆេរចាប់យកសម្ភារៈវត្ថុតាងរួមមានទូរស័ព្ទចំនួន០២គ្រឿង. ម៉ាក​ oppo ពណ៌ខៀវ ១គ្រឿងនឹងម៉ាន​ Nokia ចុចពិលពណ៌ផ្ទៃមេឃចំនួន គ្រឿង ។ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង ថង់វេចខ្ចប់នឹងឧបករណ៍កែឆ្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននិងកម្លាំងអធិការដ្ឋាននគរបាល ក្រុង/ស្រុកកំពុងកសាង សំណុំរឿងទៅតុលាកាចាត់ការទៅតាមនីតិវិធីច្បាប់៕