ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទចោរកម្ម នៅក្រុងខេមរភូមិន្ទ

ខេត្តកោះកុង៖ នៅថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១:០០នាទីនៅចំណុចផ្ទះលក់អីវ៉ាន់ក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង មានករណីលួចមានស្ថានទម្ងន់ទោស(គាស់ទម្លោះទម្លាយ)ផ្ទះរបស់ជនរងគ្រោះឈ្មោះ រិទ្ធ រស្មី ភេទស្រីអាយុ២៨ឆ្នាំ មុខរបរលក់ដូរស្ថិតក្នុងភូមិស្ទឹងវែងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង យកទ្រព្យសម្បត្តិមួយចំនួន។

ក្រោយកើតហេតែជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងវែង រហូតដល់ម៉ោង១២និង០០នាទី នៅចំណុចមុខវត្តថ្មីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនូន០២នាក់ប្រុស
១/ ឈ្មោះ ហៀង សំអូនភេទ ប្រុសអាយុ១៦ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ០៣សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
២/ ឈ្មោះ ម៉ា វណ្ណៈ ភេទប្រុសអាយុ ១៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំ ស្នាក់នៅជាមួយគ្នា។
បច្ចុប្បន្ន កម្លាំងយើងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត ៕