ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្ដមសេនីយ៍ត្រី ផាន់ ចាន់ណារ៉ា ស្នងការរងបានអញ្ជេីញចូលរួមកម្មវិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរេីសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២២-២០២៣

ប៉ៃលិន៖ ថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង០០នាទីលោកឧត្ដមសេនីយ៍ត្រី ផាន់ ចាន់ណារ៉ា ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជេីញចូលរួមកម្មវិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរេីសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២២០២៣ ក្រោមអធិបតីភាព លោក សុខ ពិសី អភិបាលរង នៃគណ:អភិបាលខេត្តប៉ៃលិន៕