សកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្ករទ្បើងរវាងរថយន្ត និងម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីទ្បូម៉ែត្រ៣៣-៣៤ ស្ថិតក្នុងភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល

ខេត្តកណ្ដាល៖ ថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៦ នឹង៤២នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីទ្បូម៉ែត្រ៣៣-៣៤ ស្ថិតក្នុងភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្ករទ្បើងរវាងរថយន្ត និងម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីទ្បូម៉ែត្រ៣៣-៣៤ ស្ថិតក្នុងភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល បណ្ដាលអោយ:
-រងរបួសធ្ងន់ ០១នាក់(ប្រុស)
-ខូចខាតរថយន្ត ០១គ្រឿង(ស្រាល)
-ម៉ូតូ ០១គ្រឿង(ស្រាល)
សភាពនៃរឿងហេតុ:
នៅថ្ងៃខែឆ្នាំ វេលាម៉ោង កើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាក MAZDA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BP-2300 បើកបរដោយឈ្មោះ ឈៀក មករា ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិ ឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ បើកបរមានទិសដៅពីលិច ទៅកើត(ឧដុង្គ- ភ្នំពេញ) លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៍បានឈប់រថយន្តចុះមើលឥវ៉ាន់ខាងក្រោយ ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GU -1785 បើកបរដោយឈ្មោះ បូ ធានិត ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល(ពាក់មួកសុវត្ថិភាព-រងរបួសធ្ងន់)។ ដែលបើកបរមានទិសដៅស្របគ្នាពីលិច ទៅកើត បានបុកចំពីក្រោយរថយន្តខាងលើ បណ្តាលអោយរងរបួសអ្នកបើកបរម៉ូតូ។ ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ។
ចំពោះវត្ថុតាងទាំងពីរបានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី។
សេចក្តីសន្និដ្ឋាន ករណីខាងលើនេះ បណ្តាលមកពី:
-អ្នកបើកបររថយន្ត ឈប់នៅលើទ្រូងខ្វះការប្រុងប្រយ័ត្ន។
-អ្នកបើកបរម៉ូតូ បើកបរមានការធ្វេសប្រហែស មិនបានពិនិត្យស្ថានភាពផ្លូវនៅខាងមុខអោយបានច្បាស់លាស់ពេលកំពង់បើកបរ។