ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង នៅស្រុកបសេដ្ឋ

ខេត្តកំពង់ស្ពឺ៖ ថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០និង០០នាទី មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង ទំហំ៦m x ១២m ធ្វើពីឈើខាងលើ ប្រក់ក្បឿង ជញ្ជាំងឈើ រនាបឈើ ប៉េតុងខាងក្រោម កើតឡើងនៅភូមិក្រាំងត្រោក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
របស់ម្ចាស់ផ្ទះឈ្មោះ មៀច ភាព ភេទប្រុស អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ តុប ឡា អាយុ ៣៨ ឆ្នាំ ដែលរស់ក្នុងភូមិឃុំខាងលើ បណ្តាលឲខូចខាតដូចជា៖
-ឆេះផ្ទះឈើខាងលើទំហំ៦m x ៨m
-ឆេះមាសអស់១ជី
-លុយខ្មែរ ១លានរៀល អង្ករ១បាវ
ខោអាវសម្លៀកបំពាក់ នឹងសម្ភារៈប្រើប្រាស់មួយចំនួន ។
ក្រោយទទួលបានពត៍មានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដឹកនាំដោយលោកវរសេនីយ៍ឯក ចន សុភីត អធិការ ដោយប្រើប្រាស់កម្លាំងចំនួន២៥នាក់ អស់ទឹក០២ឡាន បានរលត់១០០% ដោយពុំរាលដាលដល់ផ្ទះអ្នកជិតខាង និងបានទប់ស្កាត់សល់ផ្ទះបាយខាងក្រោយ ទំហំ ៦mx៤m ធ្វើពីប៉េតុងខាងក្រោម ដំបូលប្រក់ក្បឿងផងដែរ ។
តាមការបញ្ជាក់ពីសមត្តកិច្ចជំនាញបានអោយដឹងថាករណីបណ្តាលអោយឆេះផ្ទះនេះបង្ករឡើយដោយសារឆ្លងចរន្តអគ្គីសនី ។