ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំ ខែមីនា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារបន្តនាខែខាងមុខនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖  នៅព្រឹកថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នាវេលា ម៉ោង៨និង០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ប្រចាំខែមីនានិងលើទិសដៅអនុវត្តការងារបន្តនាខែខាងមុខ។

កិច្ចប្រជុំបានប្រព្រឹត្តិធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីស្នងការរងលោក លោកស្រី នាយ នាយរងការិយាល័យជំនាញលោកអធិការនគរបាលក្រុង/ស្រុកទាំង៥ លោក មេបញ្ជាការ មេបញ្ជាការរង ទទួលសេនាធិការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២(៣០៣/៦២១ )លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេរភាគីទាំង០៣ លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំសង្កាត់  លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៤ដែលបានចូលរួមសរុបចំនួន២០៦នាក់។

ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតិអោយ លោកវរសេនីយ៍ទោ  ម៉ិញ  ឈុន  នាយការិយាល័យសរុបនិងវិភាគឡើងអានរបាយការណ៍ស្តីពីលទ្ធផលកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៏ការងារអនុវត្តបានប្រចាំ ខែមីនានិងលើកទិសដៅអនុវត្តបន្តនាខែខាងមុខ។

ក្នុងកិច្ចប្រជុំនាឱកាសនោះដែរក៏មានការអានប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិស្ដីពីការផ្ទេរភារកិច្ចតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយលោក វរសេនីយ៍ឯកម៉ៅ រិទ្ធី នាយការិយាល័យបុគ្គលិក បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍បូកសរុបលទ្ឋផលការងារប្រចាំ ខែមិនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោស្នងការបានសម្តែងនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រប់ជំនាញទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តការងារទទួលបានលទ្ឋផលល្អប្រសើរ។

ទោះបីយើងទទួលបានលទ្ធផលល្អប្រសេីរយ៉ាងដូច្នេះក្តីលោកឧត្តមសេនីយ៍ ស្នងការក៏បានមានប្រសាសន៍ជំរុញណែនាំបន្ថែមទៀតទៅដល់គ្រប់ផ្នែកជំនាញទាំងអស់ចំណុះស្នងការនគរបាលខេត្ត និងលោកអធិការនគរបាលក្រុង ស្រុកទាំង៥ និងប៉ុស្តិ៍រដ្ឋបាលទាំង២១ឃុំ សង្កាត់ត្រូវខិតខំយកចិត្តទុកដាក់ទៅលើការងារសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋានដោយផ្អែកលើគោលនយោបាយភូមិឃុំមានសុវត្ថិភាពត្រូវទប់ស្កាត់និងបង្រ្កាបអោយបានគ្រប់ទំរង់នូវល្បែងសុីសងគ្រប់ប្រភេទចោរលួចចោរប្លន់ និងបទល្មើសគ្រឿងញៀន ព្រហ្មទណ្ម ធ្ងន់ ស្រាលដែលបានកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងត្រូវខិតខំជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណអោយបានទាន់ពេលវេលាជូនប្រជាពលរដ្ឋគ្រប់ៗគ្នាទាំងអស់នេះគឺគោលការរបស់រាជរដ្ឋាភិបាលទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ទោស្នងការបានក្រើនរម្លឹកដល់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យត្រូវយកចិត្តទុកដាក់បន្ថែមទៀតត្រូវត្រៀមកម្លាំងប្រចាំការដើម្បីអន្តរាគមន៍ចេញពន្លត់អោយបានទាន់ពេលវេនៅពេលមានករណីអគ្គីភ័យកើតឡើងនៅក្នុង ភូមិឋានពីព្រោះរដូវនេះជារដូវប្រាំងមានភាពរាំងស្ងួតដែលជាហេតុនាំអោយមានករណីអគ្គីភ័យបង្កការឆាបឆេះកេីតឡើងជាយថាហេតុនៅតាមបណ្តាមូលដ្ឋានក៏ដូចជាតាមបណ្តាខេត្តផ្សេងទៀត៕