ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចចុះអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០នឹង៤០នាទី អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ០១/២០២៣ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់លោកស្រី ហ៊ុន ស៊ីវហ្គិច ព្រះរាជអាជ្ញារងនៃអយ្យការរអមសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ហាប់ សុឃីន ហៅ សាអែម ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទឆបោក​ ប្រព្រឹត្តនៅចំណុចភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕