ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរក្នុងពិធី” សំណេះសំណាល និងបិទការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ លើកទី២ ប្រចាំឆ្នាំ២០២៣ “

ខេត្តតាកែវ៖ នារសៀលថ្ងៃសៅរ៍ ៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរក្នុងពិធីសំណេះសំណាលនិងបិទការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ លើកទី២ ប្រចាំឆ្នាំ២០២៣ដោយមានការចូលរួមពីៈ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកស្រី ប៉ែន រតនៈ ភរិយារបស់លោកស្នងការ លោក លោកស្រី ប្រតិភូអមដំណើរ លោកអនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានពន្ធនាគារខេត្ត លោកមេបញ្ជាការរងប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកអគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា លោកអភិបាលក្រុងដូនកែវ គណៈកម្មាធិការរៀបចំការប្រកួត មន្រ្តីអាជ្ញាកណ្តាល ចៅក្រម សប្បុរសជន ភ្ញៀវកិត្តិយស មហាជន និងប្អូនៗដែលជាកីឡាករទាំង១២ក្រុម។

       

គូរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ការប្រកួតបាល់ទះដណ្តើមពានរង្វាន់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ មានរយៈពេលប្រាំបីថ្ងៃចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នេះត្រូវបានបញ្ចប់ដោយជោគជ័យ ស្នាមញញឹមបទពិសោធន៍ បច្ចេកទេស ជាច្រើនសម្រាប់ប្អូនៗកីឡាករគ្រប់ក្រុម និងលើកស្ទួយវិស័យកីឡាឲ្យកាន់តែមានភាពចម្រើនទាំងលើឆាកជាតិ និងអន្តរជាតិ។ ហើយជាលទ្ធផលក្រុមដែលទទួលបានជ័យលាភី(លើកពានលេខ១) គឺក្រុមបាល់ទះអធិការដ្ឋាននគរបាលស្រុកបូរីជលសារ ខេត្តតាកែវ ទទួលបានថវិកាចំនួន ,០០០,០០០៛(បួនលានរៀល) លេខ២ គឺក្រុមបាល់ទះធនាគារ ABA សាខាខេត្តតាកែវ ទទួលបានថវិកាចំនួន ,៥០០,០០០៛ (ពីលានហាសិបម៉ឺនរៀល) លេខ៣ គឺក្រុមបាល់ទះសាលាក្រុងដូនកែវ ទទួលបានថវិកាចំនួន ,០០០,០០០៛ (មួយលានរៀល) និងលេខ៤ គឺក្រុមបាល់ទះអធិការដ្ឋាននគរបាលស្រុកបូរីជលសារ ខេត្តតាកែវ ទទួលថវិកាចំនួន ៥០០,០០០៛ (ហាសិបម៉ឺនរៀល) និងឧបត្ថម្ភដល់គណៈកម្មាធិការរៀបចំការប្រកួតចំនួន ,០០០,០០០៛(បួនលានរៀល)ដោយឡែកថវិកាឧបត្ថម្ភបន្ថែមរបស់ឯកឧត្តម អភិបាលខេត្ត ទាំង៤ក្រុម លេខ១ ថវិកាចំនួន ,០០០,០០០៛(ពីលានរៀល) លេខ២ថវិកាចំនួន ,៥០០,០០០៛ (មួយលានហាសិបម៉ឺនរៀល) លេខ៣ ថវិកាចំនួន ,០០០,០០០៛ (មួយលានរៀល) លេខ៤ ថវិកាចំនួន៥០០,០០០៛(ហាសិបម៉ឺនរៀល) និងមន្ត្រីអាជ្ញាកណ្តាលថវិកាចំនួន ៥០០,០០០៛ (ហាសិបម៉ឺនរៀល) កម្មវិធីនេះប្រារព្ធធ្វើឡើងនៅតារាងបាល់ទះផ្ទះសំណាក់គ្រូបង្រៀន ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ព្រមទាំងមានញាំអាហារសាមគ្គីផងដែរ៕