ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃពុធ ២ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១០និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបាន ០១នាក់ នៅនៅចំណុចភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ ចាន់ ចិត្រា ភេទ ប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្រៃឈើទាល ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
បានដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៥កញ្ចប់តូច និង ទូរស័ព្ទ ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។