ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ឡុង គីម ស្នងការរង បានដឹកនាំកម្លាំង ចូលរួមមរណៈទុក្ខលោកវរៈសេនីយ៍ត្រី សួស វណ្ណហុន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍(ក្រឡាប់រថយន្ត)

ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនិងថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ១០:៥០ នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៍ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត  និងមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី អឹង សេរីរដ្ឋ ស្នងការរងការពារព្រំដែនគោក លោកវ/ឯក ជិន រតនា ស្នងការរង លោកស្រីវ/ឯក ម៉ិញ នី ស្នងការរងជួញដូរមនុស្ស និងការពារអនីតិជន លោកវ/ឯក ទិត្យ ជិនវីរះ នាយ ការិយាល័យបុគ្គលិក លោកវ/ឯក ទូច សារី មេបញ្ជាការវរៈការពារព្រំដែនគោក៦០ និង មានការចូលរួមពីមន្រ្តីនគរបាលជាច្រើនរូបទៀត។

បានទៅចូលរួមមរណៈទុក្ខ និងបំពាក់ឋានន្តរសក្តិថ្នាក់វរៈសេនីយ៍ទោ ជាសក្តិ បច្ឆាមរណៈជូនលោកវរៈសេនីយ៍ត្រី សួស វណ្ណហុន ឋានះនាយផ្នែកវិទ្យុទាក់ទងវរៈការពារព្រំដែនគោក៦០១ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍(ក្រឡាប់រថយន្ត)នៅភូមិព្រៃត្នោត ឃុំកំពង់ក្រែង ស្រុកទឹកឈូ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ម៉ោង ២០ និង៣០នាទី។ នាពេលនោះដែរ ក៍បាននាំយក បច័្ចយ និងគ្រឿងឧបភោគបរិភោគរបស់លោកឧត្តមសេនីយ៍ទោ ស្នងការមួយចំនួនរួមមាន៖
១/ថវិការ ៤,៦១០,០០០រៀល
២/អង្ករ ២បាវស្មើ ១០០គីឡូក្រាម
៣/ទឹកក្រូច ៥ កេស
៤/ទឹកបរិសុសុទ្ធ ១០កេស។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងមហាផៃ្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្ត សួរសុខទុក្ខ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ដើម្បីសំដែងការដឹងគុណ ហើយសោកស្តាយ ជាទីបំផុត ចំពោះការបាត់បង់នូវធនធានមនុស្សយើងដែលធ្លាប់មានស្នាដៃក្នុងការបំពេញភារកិច្ចបំរើជាតិមាតុភូមិ និងប្រជាពលរដ្ឋកន្លងមកអស់ពីកម្លាំងកាយចិត្តធ្វើអោយយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន។
ទន្ទឹមនឹងគ្នានេះផងដែរ គ្រួសារសាច់ញាតិ នៃសពក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដែលលោកតែងតែបានយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទដែលមានទុក្ខដូចពេលនេះ ៕