ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត បានចាត់អ្នកតំណាងចុះសួរសុខទុក្ខមន្រ្តីដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន និងនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប

សៀមរាប ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានចាត់លោកវរសេនីយ៍ឯក ជា រតនៈ នាយការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា ដឹកនាំសហការី ចុះសួរសុខទុក្ខមន្រ្តីដែលកំពុងសម្រាកព្យាបាលជំងឺដូចខាងក្រោម:

១.លោកវរសេនីយ៍ត្រី ម៉ុក រ៉ា នាយរងការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជាដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន និងនាំយកថវិកាឧបត្ថម្ភចំនួន ២០០.០០០៛ (ម្ភៃមុឺនរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួន។

២.លោកអនុសេនីយ៍ត្រី នួន ណាក់ មន្រ្តី ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយលើ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងនាំយកថវិកាឧបត្ថម្ភចំនួន ១.១១០.០០០៛ (មួយលានដប់មួយមុឺនរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។

ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ទោ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខ ព្រមទាំងជូនពរអោយឆាប់បានជាសះស្បើយនឹងឆាប់បានវិលចូលបម្រើការជូនអង្គភាពវិញ ៕