ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ លោកនាយរងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន

ខេត្តសៀមរាប៖ ថ្ងៃអាទិត្យ ៧ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក
ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣
លោកឧត្តមសេនីយ៍ត្រី ហេង នី ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន តំណាងលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ឱម សុវុទ្ធី នាយការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានអញ្ជើញដឹកនាំសហការី ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ សាន សាវឿន នាយរងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងសម្រាកព្យាបាលជម្ងឺក្រពះធ្ងន់ធ្ងរ ស្ថិតនៅមន្ទីរសម្រាកព្យាបាល សៀមរាបមេឌីឃែរ និងបាននាំយកថវិកាចំនួន ៨៧០.០០០៛ (ប៉ែតសិបប្រាំពីរម៉ឺនរៀល) ដែលបានពីការចូលរួមរបស់បងប្អូនកងកម្លាំងក្នុងការិយាល័យដើម្បីសម្រាលក្នុងការព្យាបាលជម្ងឺផងដែរ។
នៅក្នុងនោះលោកឧត្តមសេនីយ៍ត្រី ស្នងការរង ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់លោកឧត្តមសេនីយ៍ទោ ស្នងការ និងជូនពរឲ្យលោកអនុសេនីយ៍ទោ ឆាប់បានជាសះស្បើយឡើងវិញ ៕