ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននរគបាលស្រុករុក្ខគិរី​ ខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សា​ទុក​ ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១១នឹង១៥នាទី នៅចំណុចភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននរគបាលស្រុករុក្ខគិរី​ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគិរី បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សា​ទុក​ ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង​។ ប្រតិបត្តិការខាងលើនេះ​ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័បានម្នាក់ ឈ្មោះ ស៊ីពៅ ធា ភេទប្រុស អាយុ​១៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ស៊ីពៅ ធា នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៣នឹង៥០នាទី នៅចំណុចភូមិសៀម ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង កំលាំងសមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ ធឿន ធិ ស្នាក់នៅភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ។
-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
-ពូថៅដងឈើចំនួន ០១ដើម ។
-កាំបិតតាំងតោចំនួន ០១ដើម ។
បច្ចុប្បន្ន ជនសង័្សយទាំង០២នាក់រួមនឹងវត្ថុតាងកម្លាំងនគរបាលស្រុករុក្ខគិរីកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដេីម្បីចាត់ការបន្តនីតិវិធី​ច្បាប់៕