ព័ត៌មានក្នុងប្រទេស

លោកឧត្តមសេនីយ៍ត្រី អុឹម វលក្ខណ៍ ស្នងការរង បានចុះសួរសុខទុក្ខ និងនាំយកថវិការរបស់លោកឧត្តមសេនីយ៍ស្នងការ​ និងលោកជំទាវជូនដល់ លោកអនុសេនីយ៍ឯក ទី សារឹទ្ធ

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី អុឹម វលក្ខណ៍ ស្នងការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទ នៃការិយាល័យបុគ្គលិក និងការិយាល័យរដ្ឋបាល បានចុះសួរសុខទុក្ខ និងនាំយកថវិការរបស់លោកឧត្តមសេនីយ៍ស្នងការ​ និងលោកជំទាវ ព្រមទាំងថវិការរបស់មិត្តរួមការងារក្នុងអង្គភាពទាំងអស់ ជូនដល់ លោកអនុសេនីយ៍ឯក ទី សារឹទ្ធ ជាមន្ត្រីនគរបាលការិយាល័យរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន ក្រុមទី៨ ភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ៕