ព័ត៌មានក្នុងប្រទេស

លោកវរសេនីយ៍ឯក ឡាយ ម៉ារ៉ា នាយការិយាល័យបុគ្គលិកបានប្រគល់ថវិកាសមាគមន៍មិត្តនគរបាលជាតិជូនសពគ្រួសារសមាជិកសមាគមន៍ចំនួន០១នាក់គឺ សពលោកស្រី កែវ គន្ធារី

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ឡាយ ម៉ារ៉ា នាយការិយាល័យបុគ្គលិក និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ​ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត​ព្រះសីហនុ បានប្រគល់ថវិកាសមាគមន៍មិត្តនគរបាលជាតិជូនសពគ្រួសារសមាជិកសមាគមន៍ចំនួន០១នាក់គឺ សពលោកស្រី កែវ គន្ធារី ត្រូវជាភរិយា លោកវរសេនីយ៍ត្រី ព្រំ សុន អតីតជានាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នូវថវិកា ចំនួន ២,០០០,០០០ រៀល ៕