ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន០២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់

ខេត្តកំពត៖ ក្រោមការដឹកនាំចង្អុលបង្ហាញ និងបញ្ជាយ៉ាងមុឹងម៉ាត់ របស់លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃអាទិត្យ ១៤រោច ខែមាឃ ឆ្នាំខាលចត្វា ស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបបទល្មេីសជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ០២ ករណីផ្សេងគ្នា ក្នុងនោះ០១ ករណី នៅភូមិតាអង្គ សង្កាត់ ត្រើយកោះ ក្រុងកំពត ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និង នៅភូមិអន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន០១ នាក់ ។
សរុបជនសង្ស័យទាំង ០២ករណីរួមមានចំនួន ០៣ នាក់ :
១-ឈ្មោះ ឡាយ ប្រុញ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
២-ឈ្មោះ សាអាត គន្ធា ភេទស្រី អាយុ ៣០ ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។
៣-ឈ្មោះ លឹម ស្រីនាត ភេទស្រី អាយុ ៣១ ឆ្នាំ រស់នៅភូមិ អន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ។
វត្ថុតាងដកហូតរួមមាន:
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣ កញ្ចប់ ទម្ងន់ ០.៧៤ ក្រាម
-ទូរស័ព្ទដៃ ០៣ គ្រឿង
– ម៉ូតូ ០៣ គ្រឿង
– ជញ្ជីងអេឡិចត្រូនិក ១
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕