ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការនគរបាលស្រុកបាកានចុះបង្រ្កាបមុខសញ្ញាជួញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ពោធិ៍សាត់៖  ដោយអនុវត្តជាប្រចាំតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹកចំនួន៣នាក់ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រោយផ្ទះម្តាយជនសង្ស័យឈ្មោះ អាន ង៉ា ភេទស្រី អាយុ៥៤ឆ្នាំ ស្ថិតនៅភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃអាទិត្យ១៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក . ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤និង១០នាទី។

លោកអធិការ បានឲ្យដឹងថាសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ តេង សិត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចាយ៉ូវឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ និងដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ទម្ងន់១,០៨ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ប្រដាប់ជក់ចំនួន១កំប្លេ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកានដើម្បីចាត់ការតាមនីតិវិធី៕