ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចុះបង្ក្រាបករណីរក្សាទុក នឹងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន២០នាក់

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាលចត្វា ស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងការិយាល័យជំនាញខេត្ត បង្ក្រាប ករណីរក្សាទុក នឹងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្លូវលំភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង
កំពង់ឆ្នាំង ថ្ងៃទី១៧/២/២០២៣, វេលាម៉ោង១៥:៣០នាទី លទ្ធផល ៖
– ឃាត់ខ្លួនជនសង្ស័យ២០នាក់ ប្រុស ដកហូតវត្ថុតាង ប្រភេទថ្នាំញៀនម៉ាទឹកកក ០១កញ្ចប់
ធំ , នឹងទូរស័ព្ទដៃ ០២គ្រឿង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញតាមនិតិវិធី ។
+កម្លាំងបានចេញល្បាត,ត្រួតពិនិត្យបទល្មើសចរាចរណ៍ ពេលយប់០១លើក
លទ្ធផល ៖
– អប់រំរថយន្ត បំពាក់ភ្លើងខុស
លក្ខណះបច្ចេកទេស ០៥គ្រឿង,រថយន្តដឹកឥវ៉ាន់
សំពីងសំពោង ០៣គ្រឿង ៕