ព័ត៌មានក្នុងប្រទេស

ពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម

ខេត្ត​កោះកុង​៖​ ថ្ងៃព្រហស្បតិ៍ ១១ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣​ លោក​ ស្រេង​ ហុង​ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង​ និងជាប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្ត​ បានអញ្ជេីញស្វាគមន៍​ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន​ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ដែលកំពុងបំពេញកិច្ចប្រតិបត្តិការក្រោម  គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីនក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” នៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។