ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

តំណាង​លោកឧត្ដម​សេ​នី​យ៍ទោ​ សម​ សាមួ​ន​ ស្នងការ​នគរបាល​ខេត្ត​ ​ដឹកនាំ​កងកម្លាំង​នគរបា​ល​ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ស្រី ឡុច ជានាយរងផ្នែក ការរិយាល័យសន្តិសុខផ្ទៃក្នុង ដែលបានទទួលមរណៈភាព

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃសុក្រ ១២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី​ អៀង​ អុល​ ស្នងការរង​ ​ទ​ទួល​ផែ​ន​ការ​ងារ​ធ​នធាន​មនុស្ស​ នៃស្នងការដ្ឋាន​ន​គរបាលខេត្ដកំព​ង់ស្ពឺ​ តំណាង​លោកឧត្ដម​សេ​នី​យ៍ទោ​ សម​ សាមួ​ន​ ស្នងការ​នគរបាល​ខេត្ត​ ​ដឹកនាំ​កងកម្លាំង​នគរបា​ល​ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ស្រី ឡុច ជានាយរងផ្នែក ការរិយាល័យ សន្តិសុខផ្ទៃក្នុង ដែលបានទទួលមរណៈភាព នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ មានទីលំនៅភូមិត្រាំកង់ ឃុំស្តុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ដោយជំងឺក្រិនថ្លើម និងបានបំពាក់ឋានន្តរសក្ដិថ្នាក់វរសេនីយ៍ត្រី ​ជាកិច្ចបច្ឆាម​រណៈ​ និងនាំយកនូវបច្ច័យ​ ថវិកាសមាគមន៍មិត្តនគរបាល ចំនួន ៦,០០០,០០០៛ រួមទាំងបច្ច័យបងប្អូនកងកម្លាំងនគរបាលខេត្តកំពង់ស្ពឺចំនួន ២,៧៥០,០០០៛ និងសម្ភារៈមួ​យ​ចំ​នួ​នចូលរួមក្នុងពិធីបុណ្យ​សពផងដែរ​ ។