ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំ ខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារបន្តនាខែខាងមុខនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖  នៅព្រឹកថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នាវេលាម៉ោង៨និង៣០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើទិសដៅអនុវត្តការងារបន្តនាខែខាងមុខ។

កិច្ចប្រជុំនេះបានប្រព្រឹត្តិធ្វើឡើងក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តនិងមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាស្នងការរងលោកនាយនាយរងការិយាល័យជំនាញលោអធិការនគរបាលក្រុងស្រុកទាំងប្រាំលោក មេបញ្ជាការ មេបញ្ជាការរង ទទួលសេនាធិការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ ៣០៣/៦២១លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំសង្កាត់លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេរភាគីទាំង០៣ដែលបានចូលរួមសរុបចំនួន១៣៥នាក់។

ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ឡោ សុខា  ស្នងការនគរបាលខេត្តបានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតិអោយ លោកវរសេនីយ៍ទោ  ម៉ិញ  ឈុន  នាយការិយាល័យសរុបនិងវិភាគឡើងអានរបាយការណ៍ស្តីពីលទ្ធផលកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំ ខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្តនាខែខាងមុខទៀត។

ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបានមានប្រសាសន៍សម្តែងនូវការយកចិត្តទុកដាក់ខ្ពស់ដែលមន្រ្តីនគរបាលគ្រប់ផ្នែកនិងគ្រប់ជំនាញទាំងអស់ដែលបានយកចិត្តទុកដាក់អនុវត្តការងារទៅតាមមុខជំនាញរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ។

ទោះបីយើងទទួលបានលទ្ធផលល្អប្រសេីរយ៉ាងដូច្នេះក្តីលោកឧត្តមសេនីយ៍ ស្នងការក៏បានមានប្រសាសន៍ណែនាំនិងជំរុញបន្ថែមទៀតទៅដល់គ្រប់ផ្នែកជំនាញទាំងអស់ចំណុះស្នងការនគរបាលខេត្ត និងលោកអធិការនគរបាលក្រុង ស្រុកទាំង០៥ និង វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ សង្កាត់ត្រូវយកចិត្តទុកដាក់បង្កើននូវសមត្ថភាពទៅលើការងាររដ្ឋបាលដែលយើងកំពុងអនុវត្តប្រចាំថ្ងៃ លើមុខជំនាញរបស់ខ្លួនអោយទទួលបានលទ្ធផលល្អប្រសើរដែលថ្នាក់ដឹកនាំប្រគល់ជូនមិនតែប៉ុណ្ណោះលោក ឧត្តមសេនីយ៍ ស្នងការក៍បានអនុញ្ញាតិអោយអស់លោកលោកស្រីជាស្នងការរងព្រមទាំងលោកនាយនាយរងការិយាល័យជំនាញនិងលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំលើកឡើងនូវបញ្ហាប្រឈមមួយចំនួនយកមកដោះដោះស្រាយដើម្បីស្វែងរកចំណុចខ្វះខាតមួយចំនួនយកមកដោះស្រាយនិងរិះរកនូវវិធីសាសន៍ល្អៗមួយចំនួនយកមកបំពេញបន្ថែមដើម្បីអោយការងារជំនាញរបស់ខ្លួនដំណើការទៅដោយរលូន។

ទន្ទឹមគ្នានោះផងដែលលោកឧត្តមសេនីយ៍ទោស្នងការបានដាក់ផែនការជាច្រើនចំណុចដល់ការិយាល័យជំនាញនិងលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំត្រូវធ្វើបញ្ជីរត្រួតពិនិត្យកម្លាំងជាក់ស្តែងនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្នបាលទាំង២១ឃុំសង្កាត់តើមានកម្លាំងគ្រប់គ្រាន់ហើយឬនៅបើប៉ុស្តិ៍នគរបាលរដ្ឋបាលណាពុំមានកម្លាំងគ្រប់គ្រាន់លោកឧត្តមសេនីយ៍ទោ ស្នងការនិងចាត់ចែងបំពេញកម្លាំងបន្ថែមទៅតាមតំរូវកាប៉ុស្តិ៍នគរបាលរដ្ឋបាលនិមួយៗដើម្បីត្រៀមលក្ខណះអោយបានរួចរាល់និងប្រមូលផ្តុំកម្លាំងអោយបានគ្រប់គ្រាន់ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងថ្ងៃយុទ្ឋនាការឃោសនាបោះឆ្នោតរហូតដល់ថ្ងៃបោះឆ្នោតតំណាងរាស្រ្តនាពេលខាងមុខបន្ថែមពីលើនោះផងដែរលោកឧត្តមសេនីយ៍ទោស្នងការបានជំរុញបន្ថែមទៀតដល់កងកម្លាំងវរសេនាតូចការពារព្រំដែនគោកទាំងពីរត្រូវខិតខំរក្សាការពារនូវសន្តិសុខសណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែនដោយរក្សានិងបង្កាទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែននិងជំរុញអោយការិយាល័យជំនាញអត្តសញ្ញាណប័ណ្ណខិតខំជំរុញលើការងារផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំទៅធ្វើអត្តសញ្ញាណប័ណ្ណអោយបានគ្រប់ៗគ្នានិងអោយបានទាន់ពេលវេលា៕