ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ចាត់កម្លាំងជំនាញចុះផ្សព្វផ្សាយណែនាំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស នៅវិទ្យាល័យអន្លង់វែង

ខេត្តឧត្ដរមានជ័យ៖ នៅ​ព្រឹក​ថ្ងៃអង្គារ ៩រោច​ ខែមាឃ​ ឆ្នាំខាល​ ចត្វា​ស័ក​ ព.ស​.២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ដោយមានការចង្អុលបង្ហាញណែនាំពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងផែនការងារសណ្តាប់ធ្នាប់សាធារណៈ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វែង នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានសហការជាមួយការិយាល័យអប់រំយុវជន និងកីឡាស្រុកអន្លង់វែង លោកនាយក លោកគ្រូ អ្នកគ្រូ វិទ្យាល័យអន្លង់វែង ចុះផ្សព្វផ្សាយណែនាំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស និងចែកជូនសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកផងដែរ ដែលធ្វើឡើងនៅវិទ្យាល័យអន្លង់វែង ដោយមានការចូលរួម ពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ២០៥៨ នាក់ ស្រី១១០៩ នាក់ ។