ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

តំណាងលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដឹកនាំមន្ត្រីកងកម្លាំងចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំថវិកាថ្នាក់ដឹកនាំ មន្ត្រីកងកម្លាំងឧបត្ថម្ភពិធីបុណ្យសពមន្ត្រីនគរបាលខេត្ត

ខេត្តកែប៖ រសៀលថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចាត់តំណាង ដឹកនាំមន្ត្រីកងកម្លាំង ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាថ្នាក់ដឹកនាំ និងមន្ត្រីកងកម្លាំង ចំនួន២,៣១០,០០០រៀល ដើម្បីឧបត្ថម្ភសម្រួលដោះស្រាយក្នុងពិធីបុណ្យសពលោកអនុសេនីយ៍ត្រី ឆាំ ឆៃ នាយរងផ្នែកនៃការិយាល័យប្រឆាំងគ្រឿងញៀន ដែលបានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១២និង៣០នាទី រំលងអាធ្រាត្រ យប់ថ្ងៃទី៣ កុម្ភៈ ២០២៣ នៅគេហដ្ឋាននៃសព ភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប៕