ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចូលរួមរំលែកទុក្ខ គ្រួសារសព លោក សឿន វឿន ដែលស្លាប់ដោយសារលង់ទឹកស្ទឹង

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោក ឈួន ចាន់ណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ រួមជាមួយមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងមានការចូលរួមពីអាជ្ញាធរឃុំ និងថ្នាក់ដឹកនាំភូមិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចូលរួមរំលែកទុក្ខ គ្រួសារសព លោក សឿន វឿន រស់នៅភូមិចំការ ឃុំស្វាយ ដែលស្លាប់ដោយសារលង់ទឹកស្ទឹង។

ក្នុងឱកាសនៃការចូលរួមរំលែកមរណទុក្ខនេះ លោក ឈួន ចាន់ណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចំពោះគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន និងសូមឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធសពបានដល់ឋានសុគតិភព។ ទន្ទឹមគ្នានេះ លោកក៏សូមអំពាវនាវ ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ផ្សេងៗ និងរស់នៅដោយមានអនាម័យជានិច្ច គឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារខ្លួនពីជំងឺផ្សេងៗ។

អំណោយដែលអនុសាខានាំយកទៅជូន រួមមាន អង្ករ ៥០គីឡូក្រាម និងថវិកាចំនួន២០០,០០០រៀល ៕