ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

តំណាងលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដឹកនាំសហការីចូលរួមរំលែកទុក្ខ និងនាំថវិកាឧបត្ថម្ភពិធីបុណ្យសពឪពុករបស់នាយរងផ្នែកសណ្តាប់ធ្នាប់នគរបាលក្រុង

ខេត្តកែប៖ នាព្រឹកថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចាត់តំណាង ដឹកនាំមន្ត្រីនគរបាលខេត្ត និងក្រុង ដើម្បីចូលរួមរំលែកមរណៈទុក្ខ និងនាំយកថវិការបស់ថ្នាក់ដឹកនាំ មន្ត្រីកងកម្លាំងនគរបាលខេត្ត ក្រុង ស្រុក ចំនួន១,៤០០,០០០រៀល ដើម្បីឧបត្ថម្ភពិធីបុណ្យសពលោកតា សំ ស៊ន ត្រូវជាឪពុកបង្កើតរបស់លោកអនុសេនីយ៍ឯក ជ័យ សួន នាយរងផ្នែកសណ្តាប់ធ្នាប់ នៃអធិដ្ឋាននគរបាលក្រុងកែប ដែលបានទទួលមរណៈភាពដោយរោគាពាធ នៅគេហដ្ឋាននៃសព ភូមិអូររលួស ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពុងត្រាច ខេត្តកំពត ៕