ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកឯកភ្នំនិងដុតបំផ្លាញវត្ថុតាងចោលនឹងកន្លែង

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលដឹកនាំការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរៈសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ សហការកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កម្លាំងសរុបចំនួន ០៧នាក់ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់០១លើក នៅចំណុចចំបាប់ញុំ អតីតឡូត៍នេសាទលេខ ០១បាត់ដំបង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការរួមមាន កាណូតចំនួន ០៣គ្រឿង។
ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖
-សាច់មងប្រវែង ៦០០ម៉ែត្រ
-ឡុកសម្រាប់ចាប់ត្រីចំនួន ១គ្រឿង
-ប្រលែងត្រីចំរុះចំនួន ៣០គីឡូក្រាម ។
ចំពោះករណីនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕