ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

តំណាងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ប្រគល់ថវិកា សមាគមមិត្តនគរបាលជាតិ កម្ពុជា ជូនគ្រួសារសមាជិចំនួន ០២ គ្រួសារ

ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃសុក្រ ១៤ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក . ២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ចាត់តំណាងលោកឧត្តមសេនីយ៍ត្រី ទាន ប៉េងស៊ន ស្នងការរងផែនការងារធនធានមនុស្ស អមដំណើរដោយលោកវរសេនីយ៍ឯក ថុន ប៊ុនថេន នាយការិយាល័យបុគ្គលិក ជួបសំណេះសំណាលប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ កម្ពុជា ជូនគ្រួសារសមាជិក ដល់គេហដ្ឋានស្ថិតក្នុងភូមិ ត្រពាំងឈូក ឃុំត្រពាំងឈូក ស្រុកបារាយណ៍ខេត្តកំពង់ធំ

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ត្រី  ទាន ប៉េងស៊ន ពាំនាំប្រសាសន៍ ផ្តាំផ្ញើ របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងជាប្រធានគណ:កម្មាធិការមូលដ្ឋាន ចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ ស្វាមី ឪពុក ជីតា មនុស្សជាទីស្រឡាញ់ផ្ដល់ភាពកក់ក្ដៅ ក្នុងក្រុមគ្រួសារ របស់បងប្អូន។ ជាមួយគ្នានោះដែរ លោកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដែលអនុញ្ញាតឲ្យស្វាមីចូលបម្រើការងារក្នុងជួរកងកម្លាំងនគរបាលជាតិ នារយៈពេលកន្លងមក ដើម្បីបុព្វហេតុជាតិមាតុភូមិ ថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម  រហូតទទួលបានសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្ន

ឆ្លៀតក្នុងឱកាសនោះដែរលោក ស្នងការរង ប្រគល់ថវិកាឧបត្ថម្ភ ចំនួន ០២ គ្រួសារ,ក្នុង០១គ្រួសារ ទទួលបានថវិកា៦,០០០,០០០រៀល ទឹកប្រាក់សរុប ១២,០០០,០០០រៀល (ដប់ពីរលានរៀលគត់) 

ជាកិច្ចចុងក្រោយ លោកបានផ្ដាំផ្ញើ ដល់បងប្អូន បើជួបទុក្ខកង្វល់ បញ្ហាប្រឈម សូមបងប្អូន ទំនាក់ទំនងមកថ្នាក់ដឹកនាំ និងអង្គភាពដើម្បីជួយអន្តរាគមន៍ ដោះស្រាយជូនបងប្អូន បានទាន់ពេលវេលា