ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ត្រង់ចំណុចភ្លើងស្តុបផ្លូវ ៦០ម៉ែត្រ លើផ្លូវ ៦០ម៉ែត្រ កែងផ្លូវ ១១៥ ស្ថិតនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ នៅថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនិងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២២នឹង១០នាទី ត្រង់ចំណុចភ្លើងស្តុបផ្លូវ ៦០ម៉ែត្រ លើផ្លូវ ៦០ម៉ែត្រ កែងផ្លូវ ១១៥ ស្ថិតនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
រវាងម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យរបួសធ្ងន់ចំនួន ០២នាក់ ប្រុស ។
សភាពនៃរឿងហេតុ៖
-មុនពេលកើតហេតុមានម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ម៉ាក YAMAHA SIRIUS ពណ៌ខ្មៅ គ្មានផ្លាកលេខ (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកបរឈ្មោះ ស្ដាង វុទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ភ្នំពេញ (របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ) ម៉ូតូសណ្ដោងបើកបរមានទិសដៅពីកើត ទៅ លិច រួចឆ្វេងក៏បានបុកជាមួយម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង1N-4413 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ វណ្ណី ផានិត ភេទប្រុស អាយុ២២ ឆ្នាំ មានទីលំនៅភូមិតាម៉ៅ ឃុំរាធរ ស្រុកព្រះស្ដេច ព្រៃវែង (របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ) ម៉ូតូបើកបរមានទិសដៅពីលិច ទៅកើត។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមក រក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។
ការខូតខា ម៉ូតូស្រាលចំនួន ០១គ្រឿង និងម៉ូតូសណ្ដោងរ៉ឺម៉កស្រាល ០១គ្រឿង ។
មូលហេតុករណីខាងលើ៖ បណ្ដាលមកពីអ្នកបើកបរម៉ូតូ ទាំងពីរបើកបរខ្វះការប្រុងប្រយ័ត្ន ។