ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសមានជម្ងឺប្រសៃប្រសាទ០១នាក់ ចុះងូតទឹកប្រឡាយ លង់ស្លាប់ នៅស្រុកបាកាន

ពោធិ៍សាត់៖  បុរសមានជម្ងឺប្រសៃប្រសាទប្រចាំកាយ ចុះងូតទឹកប្រឡាយ តែមិនចេះហែលទឹក ខណៈទឹកប្រឡាយហូរខ្លាំង បណ្តាលឲ្យបុរសរងគ្រោះលង់ទឹកស្លាប់ នៅចំណុចប្រឡាយហាវេស ស្ថិតនៅភូមិពោធិ៍ល្យុំ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់  នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣

លោកវរសេនីយ៍ត្រី ប្រាក់ យូស័រ នាយផ្នែករដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១៦និង១០នាទី រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុចខាងលើ កម្លាំងប៉ុស្តិ៍ជាមួយ កម្លាំងនគរបាលជំនាញស្រុកនិងខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ជា អារុណ អធិការរង និងលោកវរសេនីយ៍ត្រី នៅ ចក់ នាយផ្នែក និងគ្រូពេទ្យជំនាញមន្ទីរសុខាភិបាលខេត្ត ចុះមកកន្លែងកើតហេតុ និងបានធ្វើការពិនិត្យកោសល្យវិច្ឆ័យលើសាកសព

លោកនាយផ្នែក បានបន្តថាជនរងគ្រោះឈ្មោះ យឿន សុខជា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រះចំបក់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់

តាមការពិនិត្យសាកសពនិងការបំភ្លឺរបស់ឪពុកសព និង ប្រជាពលរដ្ឋ សមត្ថកិច្ចសន្និដ្ឋាន ថាជនរងគ្រោះពិតជាស្លាប់ដោយសារថប់ដង្ហើមលង់ទឹកប្រឡាយប្រាកដមែន មូលហេតុ ជនរងគ្រោះចុះងូតទឹកប្រឡាយហើយទឹកហូរខ្លាំង ជនរងគ្រោះមិនចេះហែលទឹកនិងមានជំងឺប្រសៃប្រាសាទ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី

One thought on “បុរសមានជម្ងឺប្រសៃប្រសាទ០១នាក់ ចុះងូតទឹកប្រឡាយ លង់ស្លាប់ នៅស្រុកបាកាន

Comments are closed.