ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំកម្លាំងនគរបាលខេត្ត ស្រុក ក្រុង សហការជាមួយកម្លាំងពាក់ព័ន្ធ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងចូលរួមក្នុងពិធី”បុណ្យខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជំនះថ្ងៃទី ០៧ មករា(០៧ មករា ១៩៧៩ ០៧មករា ២០២៣)

ខេត្តតាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំកម្លាំងនគរបាលខេត្ត ស្រុក ក្រុងសហការជាមួយកម្លាំងពាក់ព័ន្ធ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងចូលរួមក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជំនះថ្ងៃទី ០៧ មករា(០៧ មករា ១៩៧៩ ០៧មករា ២០២៣) នៅសួនច្បារមុខសាលមហោស្របខេត្តតាកែវ ស្ថិតក្នុងភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវកម្មវិធីត្រូវបានប្រារព្ធធ្វើឡើងដោយអនុវត្តន៍តាមវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនជានិច្ច។

       

ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពី: ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវឯកឧត្តម លោកជំទាវ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី អភិបាល ស្រុកក្រុង មន្ត្រីរាជការ អ្នកមុខ អ្នកការក្នុងខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី លោកមេឃុំ ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ ប្រជាការពារ សិស្សានុសិស្ស លោកយាយ លោកតា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ៕