ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអគ្គីភ័យមួយកើតឡើង បណ្តាលឲ្យឆេះហាងធ្វើម៉ូតូយីហោ (ជាង ពេជ្រ) នៅចំណុចក្រុមទី១២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

សៀមរាប នៅវេលាម៉ោង ១០:៣០នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣

នៅចំណុចក្រុមទី១២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអគ្គីភ័យមួយកើតឡើង បណ្តាលឲ្យឆេះហាងធ្វើម៉ូតូយីហោ (ជាង ពេជ្រ) សង់អំពីឈើ ប្រក់សង្ក័សី ម្ចាស់ទីតាំងឈ្មោះ សែត ភិរុណ ហៅពេជ្រ ភេទប្រុស អាយុ ៣១ឆ្នាំបណ្តាលឲ្យខូចខាតម៉ូតូចំនួន ០៤គ្រឿង ដោយមូលហេតុ ទុស្សេខ្សែភ្លើង។

ករណីនេះកម្លាំងនគរបាលខេត្តសៀមរាបបានដឹកនាំកម្លាំងចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់គិ្គភ័យនៃស្នងការដ្ឋាននគរបាលខេត្តចំនួន០២គ្រឿងរថយន្តពន្លត់អគ្គិភ័យអាជ្ញាធរជាតិអប្សរាចំនួន ០២គ្រឿងទើបគ្រប់គ្រងស្ថានការណ៍អគ្គីភ័យនេះបានទាំងស្រុង