ព័ត៌មានក្នុងប្រទេសសេចក្តីជូនដំណឹង

រដ្ឋបាលស្រុករលាប្អៀរ ចេញសេចក្តីជូនដំណឹង ស្ដីពី ការចុះអនុវត្ដនៃការរៀបចំសណ្តាប់ធ្នាប់ទីប្រជុំជន បរិវេណផ្សារពង្រ

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលស្រុករលាប្អៀរ សូមជម្រាបមក លោក លោកស្រី បង ប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ ដែលកំពុងលក់ដូរនៅផ្សារព ឱ្យបានជ្រាបថា៖ ក្រោយពីបានស្នើសុំគោលការណ៍ និងកិច្ចសហការពីព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រួមជាមួយគណៈបញ្ជាការ ឯកភាពរដ្ឋបាលស្រុក នឹងចុះរៀបចំសណ្តាប់ធ្នាប់ទីប្រជុំជន និងបរិវេណផ្សារពង្រ ដោយធ្វើការរុះរើបើកច្រកចេញ ចូលផ្សារ កាត់យ៉ាបលៀនលយ (តាមបណ្ដោយផ្លូវជាតិលេខ១៤៤) និងកន្លែងផ្សេងៗដទៃទៀត តាមការចាំបាច់ ដែលនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៨.០០នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ រហូតដល់បញ្ចប់ការងារ ។

អាស្រ័យដូចនេះ សូមឱ្យលោក លោកស្រី បង ប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ ដែលកំពុងលក់ដូរ នៅផ្សារពង្រ ដែលបានទទួលការណែនាំ និងចង្អុលបញ្ហាពីគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុក ត្រូវរៀបចំ សម្ភារ និងរុះរើយ៉ាបលៀនលយតាមផ្លូវ១៤៤ ច្រកចេញចូលផ្សា ដោយស្ម័គ្រ និងម្ចាស់ការ ដើម្បីឱ្យមាន សោភ័ណភាព និងទុកជាប្រយោជន៍សាធារណៈ ។ ករណីក្រុមការងារចម្រុះ អ្នករុះរើដោយផ្ទាល់ គឺមិនធានានៅ ការខូតខាត និងបាត់បង់ទ្រព្យសម្បត្តិដោយប្រការណាមួយឡើយ ។

ទទួលបាននូវសេចក្តីជូនដំណឹងនេះ សូមលោក លោកស្រី បង ប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ ត្រូវ សហការអនុវត្តតាម និងបានជ្រាបជាពត៌មាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕