ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កម្លាំងនគរបាលខេត្តកំពត ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ព្រះពុទ្ធបដិមា កម្ពស់១០៨ ម៉ែត្រ នៅលើភ្នំបូកគោ

ខេត្តកំពត៖ ព្រឹកថ្ងៃពុធ ១៣កេីត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ​២០២៣ ស្នងការនគរបាលខេត្តកំពត បានចាត់តាំងកម្លាំងនគរបាលខេត្ដកំពត ដើម្បីការពារសន្តិសុខ
សណ្តាប់ធ្នាប់ ជូនឯកឧត្តម ជា សុផារ៉ាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋាន សាងសង់ព្រះពុទ្ធបដិមា កម្ពស់១០៨ ម៉ែត្រ នៅលើភ្នំបូកគោ ក្នុងឧទ្យានជាតិ ព្រះមុនីវង្ស” បូកគោ” ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត (ថ្ងៃទី០៤ ខែ មករា ឆ្នាំ ២០២៣)។

ស្នងការដ្ឋាននគរបាលខេត្ត បានប្រើប្រាស់កម្លាំងសរុបចំនួន ៣១៦ នាក់ ស្រី
ចំនួន០៣ នាក់ ក្នុងនោះកម្លាំងនគរបាល
ខេត្ត ចំនួន ១៤៣នាក់ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត ចំនួន ៣៥ នាក់ ស្រុកទឹកឈូ ចំនួន ៤០នាក់ ស្រុកដងទង់ ចំនួន ២០នាក់ ស្រុកឈូក ចំនួន ៤០ នាក់ និងក្រុងបូកគោ ចំនួន ៣៨ នាក់។

កម្លាំងនគរបាលទាំងអស់ មានតួនាទី ភារកិច្ច ការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ជុំវិញបរិវេណកន្លែងប្រារព្ធពិធីនិងនៅតាមបណ្តាគោលដៅសំខាន់ ដែលបានកំណត់ក្នុងផែនការ ៕