សកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ

កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាមគ្គីចុះបង្ក្រាបគ្រឿងញៀន ០១ករណី ដោយឃាត់​ខ្លួនជនសង្ស័យបានចំនួន ០២នាក់

ខេត្តព្រះសីហនុ៖ ថ្ងៃពុធ ១៣ កើត ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣​ ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាមគ្គីចុះបង្ក្រាបគ្រឿងញៀន ០១ករណី ដោយឃាត់​ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចក្បាលកំពង់ស្មាច់ ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖
១-ឈ្មោះ មុីន សំណាង ហៅចើប ភេទប្រុស អាយុ២៥ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២-ឈ្មោះ ភាន់ ភីន ហៅង៉ង់ ភេទប្រុស អាយុ២៩ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ដកហូតវត្ថុតាងរួមមាន ៖​
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១៦កញ្ចប់ ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងជញ្ជីងថ្លឹងចំនួន ០១គ្រឿង ។

បច្ចុប្បន្នយើងកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕