ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើការបង្រ្កាបជនសង្ស័យបានចំនួន​០១នាក់ក្នុងករណីជួញដូររក្សាទុកនូវសាធាតុញៀនដោយខុសច្បាប់

មណ្ឌលគិរី៖  នៅថ្ងៃអង្គារ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក . ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្រោមការចង្អុរបង្ហាញបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី វេលាម៉ោង២០និង០០នាទីកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យនិងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមនោរម្យ និងមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

កម្លាំងសមត្ថកិច្ចបានចុះធ្វើការបង្រ្កាបករណី ជួញដូរ រក្សាទុកនូវសាធាតុញៀនដោយខុសច្បាប់មួយកន្លែងស្ថិតនៅត្រង់ចំណុចផ្លូវក្រួសក្រហម ក្បែរផ្ទះលោក សាន សុភា ចំងាយប្រហែល១០០ម៉ែត្រ ស្ថិតនៅក្នុង ភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

កម្លាំងសមត្ថកិច្ចយើងបានធ្វើការបង្រ្កាបនិងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ដែលមានឈ្មោះដូចខាងក្រោម .ឈ្មោះ ប៊ុនណារិទ្ធិ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបណ្ដោះអាសន្នភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រ អវិជ្ជមាន។

វត្ថុតាងរួមនិងសម្ភារះដែលកម្លាំងសមត្ថកិច្ចចាប់យករួមមានដូចខាងក្រោម សង្ស័យជាសារធាតុញៀនមានសណ្ឋានជាម្សៅពណ៌សថ្លាមានចំនួន ៣កញ្ចប់តូចដែលមានទម្ងន់ ,២៩ ក្រាមថ្លឹងទាំងសំបកម៉ូតូចំនួន២គ្រឿងមាន1 ម៉ាក Honda Wave ពណ៌ទឹកប្រាក់(ចាស់) 2 ម៉ាក Wave ពណ៌ខ្មៅ (កែច្នៃថង់វេចខ្ចប់ និងឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន.គ្រាប់ពីដាងសម្រាប់បាញ់អាវុធកែច្នៃ ចំនួន៣៧គ្រាប់ ក្រោយមកកម្លាំងយើងបានឆែកឆេរកន្លែងបោះតង់របស់មុខសញ្ញាជួញដូរថ្នាំញៀន នៅចំណុចក្នុងព្រៃក្បែរផ្លូវក្រួសក្រហម ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី    កំលាំងយើងបានដុតបំផ្លាញតង់និងសម្ភភារ:ទាំងនោះចោលអស់នៅនិងកន្លែង បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕