ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្រ្តីម្នាក់ទាស់ពាក្យសម្តីជាមួយប្តីសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនក្នុងស្រុករុក្ខគិរី

ខេត្តបាត់ដំបង៖ ថ្ងៃសៅរ៍ ៩កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ វេលាម៉ោង១២ ទៅម៉ោង០១ រំលងអធ្រាត្រ នៅចំណុចក្រុមទី០៣ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីធ្វើអត្តឃាត ចងកសម្លាប់ខ្លួន កេីតឡេីងមួយលេីក​ សាកសពជនរងគ្រោះឈ្មោះ​ កយ សុភឿត ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ តាមការបំភ្លឺពីសាច់ញាតិបានអោយដឹងថា ជនរងគ្រោះបានផឹកស្រាស្រវឹងទំនាស់ពាក្យសម្តីជាមួយប្តី ហើយបានយកខ្សែគោចងកសម្លាប់ខ្លួនឯង។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុករុក្ខគិរី សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ កយ សុភឿត ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។​ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕