ព័ត៌មានក្នុងប្រទេសសេចក្តីជូនដំណឹង

ចាប់ពីគ.ម ៧៤+០០០ ដល់ គ.ម ១១៥+០០០ ស្ថិតក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានអនុញ្ញាតបើកឲ្យធ្វើចរាចរណ៍ទាំងសងខាង ចាប់ពីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នេះតទៅ

សេចក្តីជូនដំណឹង ស្តីពី ការបើកឲធ្វើចរាចរណ៍ទាំងសងខាង កំណាត់ផ្លូវជាតិលេខ៥ រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពី គ.ម ៧៤+០០០ ដល់ គម ១១៥+០០០ នគម្រោងធ្វើឲប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម)

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និង បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា៖ កំណាត់ផ្លូវជាតិលេខ៥ រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពីគ.ម ៧៤+០០០ ដល់ គ.ម ១១៥+០០០ ស្ថិតក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវ ជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ត្រូវបានអនុញ្ញាតបើកឲ្យធ្វើចរាចរណ៍ទាំងសងខាង ចាប់ពីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នេះតទៅ ៕