ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គោយន្តកន្រ្តៃនិងម៉ូតូបុកគ្នាពេញទំហឹងបណ្តាលអោយមនុស្សម្នាក់របួសធ្ងន់ស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង៖ នៅថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៨នឹង៥០នាទី នៅចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយគោយន្តកន្រ្តៃ និងម៉ូតូបណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់។
លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងគោយន្តកន្រ្តៃ និងម៉ូតូម៉ាកវេវ ពណ៌សរ ពាក់ស្លាកលេខ បាត់ដំបង 1AQ-2755 ដែលបើកបរដោយឈ្មោះ ទ្រី ម៉េងឃៀង ភេទ ប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (គ្មានមួកសុវត្ថិភាព របួសធ្ងន់ ផុងលលាដ៏ក្បាល) ទិសដៅពីកើតទៅលិច ស្របទិសគ្នា មកដល់ចំណុចកើតហេតុក៏បុកជាពីក្រោយគោយន្តកន្ត្រៃបើកបរដោយឈ្មោះ ញៀប សារ៉ុម ភេទ ប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​ (គ្មានរបួស)​។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលដោយសារភាគីម៉ូតូបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នគោយន្តកន្រ្តៃគ្មានភ្លើងបំភ្លឺក្រោយ ឬចំណាំងពន្លឺទើបម៉ូតូបុកពីក្រោយពេញទំហឹងតែម្តង។
បច្ចុប្បន្ន នគរបាលជំនាញដកហូតមធ្យោបាយបង្កទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីរង់ចាំដំណោះស្រាយតាមនីតីវិធី។ ជនរងគ្រោះរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន៕

One thought on “គោយន្តកន្រ្តៃនិងម៉ូតូបុកគ្នាពេញទំហឹងបណ្តាលអោយមនុស្សម្នាក់របួសធ្ងន់ស្រុកភ្នំព្រឹក

Comments are closed.