ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត ចុះបង្ក្រាបការជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់

ខេត្តកំពត៖ ដោយមានការយកចិត្តទុកដាក់ ចង្អុល បង្ហាញ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ក្នុងការបង្រ្កាបនូវរាល់បទល្មើស នៅថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាលចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣  វេលាម៉ោង ១៣ និង ៣០ នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបការជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ០១ករណី ​ ស្ថិតភូមិស្រែព្រៃ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ធ្វើការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យបានចំនួន ០១នាក់។
-ឈ្មោះ ជុំ ចិន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកទូកមាស ខេត្តកំពត ។

វត្ថុតាងដកហូតរួមមាន:
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់
-ទូរស័ព្ទ ២គ្រឿង
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕