ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាល​ការពារសន្ដិសុខ​សុវត្ថិភាព​ក្នុងពិ​ធី​ប្រកួត​ប្រដាល់​ លក្ខណៈ​មិត្តភាព​រវាង​កីឡាករ​ ក​ម្ពុជា​ និងកីឡាករអន្ដរជាតិ​ ប្រកួតគុនខ្មែរ ( khmer fight)

ខេត្តកំពង់ស្ពឺ៖ ថ្ងៃព្រហស្បតិ៍ ៧ កើត ខែបុស្ស ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២​៩ ខែធ្នូ ឆ្នាំ២០២២ នៅកីឡដ្ឋានកំពង់ស្ពឺ ថ្ងៃទី២ អបអរសាទរបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២២ ២០២៣ ដោយមានការអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ហ៊ុន ម៉ានី អ្ន​កតំណាងរាស្រ្ត​ មណ្ឌល​កំព​ង់ស្ពឺ និងលោកជំទាវ ក្នុងពិធីបើកកម្មវិធីប្រកួតគុនខ្មែរ ( khmer fight) ” ជើងឯក ប៉ះជើងឯក ” រវាងកីឡាករកម្ពុជា និងកីឡាករបរ​ទេ​ស ដែលជាជើងឯក និងជាកីឡាក​រជម្រើ​សជាតិត្រៀមលក្ខណៈក្នុងការប្រកួត ASE​AN G​AME 2023​ ខាងមុខនេះ