សកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ

លោកជំទាវមិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ ដល់សិក្ខាកាមដែលកំពុងសិក្សាវគ្គជំនាញការពារព្រំដែនគោក ប្រចាំឆ្នាំ២០២២ នៅទីបញ្ជាការវរសេនាតូចលេខ ៣

ខេត្ត​កោះកុង​៖​ ថ្ងៃចន្ទ ៤ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២​ លោកជំទាវមិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងសហការី បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ ដល់សិក្ខាកាមដែលកំពុងសិក្សាវគ្គជំនាញការពារព្រំដែនគោក ប្រចាំឆ្នាំ២០២២ នៅទីបញ្ជាការវរសេនាតូចលេខ ៣ ។
ឆ្លៀតយកឱកាសនេះដែរក្នុងនាមប្រធានគណៈបញ្ជាការឯកភាព សូមកោតសរសើរខ្ពស់ចំពោះយោធិនជាសិក្ខាកាម ដែលបាមលះបង់ពេលវេលា ចូលរួមក្នុងវគ្គហ្វឹកហ្វឺននេះ ដើម្បីពង្រឹងសមត្ថភាពកន្លងកិច្ចការពារបូរណភាពទឹកដី និងសូមផ្តាំផ្ញើដល់យោធិនទាំងអស់ត្រូវខិតខំគោរពប្រតិបត្តិតួនាទីភារកិច្ចឱ្យបានខ្ជាប់ខ្ជូន ការពារដាច់ខាតបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវខិតខំក្រេបជញ្ជក់យកចំណេះដឹងពីគ្រូយោធាចារ្យ ដើម្បីអោយលទ្ធផលក្នុងប្រឡងបញ្ចប់វគ្គកាន់តែល្អប្រសើរ ។
នៅក្នុងឱកាសនោះដែរលោកជំទាវបាននាំយកថវិកា និងសំភារ គ្រឿងឧបភោគ បរិភោគមួយចំនួនជូន គណៈគ្រប់គ្រងវគ្គផងដែរ៕