ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអំពើលួច(ដែកស៊ុបបង្អួច) នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖នៅថ្ងៃពុធ ១៤រោច ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៩នឹង៣០នាទី នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះ០១នាក់៖
-មិនស្គាល់ឈ្មោះ មាន ទីលំនៅភូមិសង្កាត់កើតហេតុ ព្រោះមិនបានមកដាក់ពាក្យបណ្តឹង ។
ជនសង្ស័យ០១ នាក់៖
-ឈ្មោះជា សុធារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
-ដែកអាលុយមីញ៉ូមស៊ុមបង្អួចចំនួន០១ដុំធំ (របស់ជនរងគ្រោះ) ។
សភាពនៃរឿងហេតុ៖
កាលពីពេលវេលា និងទីកន្លែងកើតហេតុខាងលើ នៅពេលកម្លាំងប៉ុស្តិ៍កំពង់សំណាញ់កំពុងល្បាតតាមផ្លូវ ក៏បានជួបជនសង្ស័យម្នាក់ខាងលើ កំពុងដើរលីដែកអាលុយស៊ុមបង្អួចមួយដុំធំ ដោយមានការសង្ស័យកម្លាំងប៉ុស្តិ៍ក៏បានឃាត់សួរនាំ ទើបដឹងថាជនសង្ស័យបានលួចពីផ្ទះប្រជាពលរដ្ឋមិនស្គាល់ឈ្មោះ នៅក្នុងភូមិកំពង់សំណាញ់ រួចហើយបានធ្វើការឃាត់ខ្លួននិងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍ដើម្បីចាត់ការតាមនិតិវិធីតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីតែម្តង។

One thought on “ករណីអំពើលួច(ដែកស៊ុបបង្អួច) នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល

Comments are closed.