ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដឹកនាំកងកម្លាំងចុះពិនិត្យ និងអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះ១ខ្នង

ខេត្តក្រចេះ៖ យប់ថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាលចត្វាស័ក .. ២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដឹកនាំកងកម្លាំងចុះពិនិត្យ និងអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះ១ខ្នងទំហំទទឹង៥ម៉ែត្របណ្ដោយ៣៥ម៉ែត្រផ្ទះថ្ម ប្រក់គ្បឿង នៅចំណុចផ្សារស្នួល របស់ឈ្មោះ ម៉ន ចន្ធូ ភេទប្រុសអាយុ៣៧ឆ្នាំនិងប្រពន្ធឈ្មោះពៅ ដាលីន អាយុ៣៥ឆ្នាំជនជាតិខ្មែររស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ (មុខរបរលក់ដូរ) មូលហេតុផ្ទុះសេខ្សែភ្លើង