ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រជាពលរដ្ឋស្រុករតនមណ្ឌលប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ០១គ្រាប់រាយការណ៍ជូនសមត្ថកិច្ច

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក .. ២៥៦៦ ត្រូវថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៩នឹង៣០នាទី តាមការរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា មានប្រជាពលរដ្ឋចំនួន ០១នាក់ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់។នៅស្រុករតនមណ្ឌល មានប្រជាពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ០១គ្រាប់នៅត្រង់ចំណុចស្រែក្តួច ស្ថិតនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយប្រជាពលរដ្ឋឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ៥៤ រស់នៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានមករាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅថា នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញគ្រាប់ចំនួន ០១គ្រាប់ ប្រភេទគ្រាប់ ៨០មីលីម៉ែត្រ សមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា។

នគរបាលស្រុករតនមណ្ឌលបានរាយការណ៍បន្តទៅអង្គភាពកំចាត់មីនស៉ីម៉ាក់ CMAC ដេីម្បីយកទៅកំទេចចោល។សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕