ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ដើម្បីផ្សារភ្ជាប់រវាងមន្ត្រីនគរបាលជំនាន់មុននិងមន្ត្រីនគរបាលជំនាន់ក្រោយ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ត្រៀមប្រារព្ធពិធីជួបសំណេះសំណាល និងហូបបាយសាមគ្គីជាមួយមន្ត្រីនគរបាលចូលនិវត្តន៍ ជាង៦០០នាក់

បន្ទាយមានជ័យ ៖ ដើម្បីផ្សារភ្ជាប់រវាងមន្ត្រីនគរបាលជំនាន់មុននិងមន្ត្រីនគរបាលជំនាន់ក្រោយឲ្យកាន់តែមានភាពស្និតស្នាលនោះ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២​ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រជុំផ្សព្វផ្សាយផែនការ ដោយមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាល ក្រុង ស្រុកទាំង០៩និងលោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង០៤ ស្តីពីកាត្រៀមប្រារព្ធពិធីជួបជុំសំណេះសំណាល ជាមួយមន្ត្រីនគរបាលនិវត្តន៍ជន ជាង៦០០នាក់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ឆាប់ៗខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានលើកឡើងថា ៖ យើងមានអ្វីៗមកទល់ពេលនេះ ក៏អាស្រ័យដោយមានមន្ត្រីនគរបាលដែលជារៀមច្បងជំនាន់មុន បានបង្ហាត់បង្ហាញអំពីកិច្ចការងារស្នូលទាំង​ឡាយដល់យើងទាំងអស់គ្នាដែលជាមន្ត្រីនគរបាលជំនាន់ក្រោយ ។ ដូច្នេះដើម្បីរំលឹកពីគុណបំណាច់ដ៏ធំធេងរបស់ពួកគាត់និងដើម្បីផ្សារភ្ជាប់រវាងមន្ត្រីនគរ​បាល​ជំនាន់មុន និងមន្ត្រីនគរបាលជំនាន់ក្រោយឲ្យកាន់តែមានភាពស្និតស្នាលនិងជាមហាគ្រួសារនគរ​បាលនោះ ។​ ស្នងការដ្ឋានបានត្រៀមរៀបចំធ្វើពិធីជួបសំណេះសំណាល ជាមួយមន្ត្រីនគរបាលចូលនិវត្តន៍មានប្រមាណជា៦០០នាក់ ដោយកំណត់ធ្វើនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ មួយវិញទៀតដើម្បីផ្សារភ្ជាប់ជាមួយនឹងពិធីនេះផងដែរ ស្នងការដ្ឋានក៏មានការចែកជូនអំណោយ និងពិសារបាយសាមគ្គីជាមួយគ្នាផងដែរ ៕