ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កណី​អំពេីលួច​(​ កាច់សោកម៉ូតូ​ ) នៅចំណុចក្រោមស្ពានឆ្លងរំលងផ្លូវល្បឿនលឿន​ ភូមិត្រពាំងសុព័រ​ ឃុំឆក់ឈេីនាង​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​

ខេត្តកណ្ដាល៖ ថ្ងៃអាទិត្យ ៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី​ ០៤​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលាម៉ោង​ ១៦នឹង១០នាទី នៅចំណុចក្រោមស្ពានឆ្លងរំលងផ្លូវល្បឿនលឿន​ ភូមិត្រពាំងសុព័រ​ ឃុំឆក់ឈេីនាង​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ជនរងគ្រោះ​ : ០១​នាក់

-​ ឈ្មោះ​ ណយ​ សារ៉ន​ ភេទប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មុខរបរ​ កម្មកររោងចក្រ​ ស្នាក់នៅភូមិព្រៃរការ​ ឃុំឆក់ឈេីនាង​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ។
ជនសង្ស័យ​ ÷ ០៣​ នាក់​ប្រុស (​ឃាត់ខ្លួន​០១នាក់)
១-​ ឈ្មោះ​ ម៉ៅ​ សំនៀង​ ភេទប្រុស​ អាយុ​ ២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិនពិតប្រាកដ​ នៅភូមិត្រពាំងសុព័រ​ ឃុំឆក់ឈេីនាង​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ (​ ឃាត់ខ្លួនថ្ងៃទី០៥.១២.២០២២​)​ ។
វត្ថុតាងចាប់យក​ ៖​ គ្មាន
សម្ភារៈ​បាត់បង់​ ៖​ ម៉ូតូ​ ០១​ គ្រឿង​ ម៉ាកហុងដាដ្រីម​ ព៌ណខ្មៅ​ ស៊េរីឆ្នាំ​ ២០១៨​ ផ្លាកលេខ​ កំពង់ឆ្នាំង​ ១H-២៥៨៦
សភាពរឿងហេតុ
នៅមុនពេលកេីតហេតុ​ ជនរងគ្រោះ​និងប្រពន្ធបានធ្វេីដំណេីរចេញពីបន្ទប់ជួលដែលស្ថិតនៅភូមិព្រៃរការ​ ឃុំឆក់ឈេីនាង​ សំដៅ​មកបង់សំណាញ់រកត្រីនៅក្បែរផ្លូវល្បឿនលឿន​ ។ ជនរងគ្រោះ​បានចាក់សោកម៉ូតូរួចបានទុកនៅខាងក្រោមស្ពានឆ្លងរំលងផ្លូវល្បឿនលឿនដេីម្បីដេីរបង់សំណាញ់តាមប្រឡាយក្បែរៗនោះ​ទៅទិសខាងលិចរហូតដល់ម៉ោង​ ១៦​ និង​១០​នាទី​ ទេីបត្រឡប់មកវិញបានឃេីញជនសង្ស័យចំនួន០៣នាក់​ ជិះម៉ូតូ​ ០១គ្រឿង​ ម៉ាក​ វ៉េវ​ (​Wave )​ ព៌ណខ្មៅ​ មិនចាំផ្លាកលេខ​ បានធ្វេីសកម្មភាពកាច់សោកម៉ូតូរបស់ជនរងគ្រោះ ហេីយជិះទៅយ៉ាងលឿនចូលតាមផ្លូវក្នុងភូមិត្រពាំងសុព័រ​ សំដៅទៅទិសខាងលិច​ ។ ពេលនោះជនរងគ្រោះបានរត់ដេញតាមក្រោយហេីយបានស្រែកថាចោរ​ ឱ្យគេជួយដេញតាមចាប់ផងដែរ​ តែដេញតាមពុំទាន់ទេព្រោះបេីកម៉ូតូយ៉ាងលឿន​ ។
-ក្រោយពីទទួលបានព័ត៌មានបានភ្លាម​ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកេីតហេតុ​ ធ្វេីការស្រាវជ្រាវ​ ស៊េីបអង្កេត​ រហូតដល់ថ្ងៃទី០៥.១២.២០២២​ វេលាម៉ោង១៦នឹង២០នាទី​ ទេីបឃាត់ខ្លួនជនសង្ស័យបាន១នាក់​ នៅចំណុចភូមិត្រពាំងសុព័រ​ ។
-​ ជនសង្ស័យ​ បានសារភាព​ថា​ ពួកខ្លួនទាំង៣នាក់ពិតជាបានធ្វេីសកម្មភាពកាច់សោកម៉ូតូរបស់ជនរងគ្រោះដែលបានទុកនៅក្រោមស្ពានឆ្លងរំលងផ្លូវល្បឿនលឿនមែន​ ប្រាកដមែន​ ហេីយឈ្មោះ​ សម្បត្តិ​ សុខមាន​ និងឈ្មោះ​ លី​ វីឡា​ ប្រាប់ថាយកទៅលក់​ ទុកខ្លួនឱ្យចុះដេីរគេចទៅផ្ទះ។
-​ ចំពោះ​ ករណី​នេះកម្លាំងផ្នែកជនាញកំពុងកសាងសំណុំរឿងតាននីតិវិធីច្បាប់​ ។

XS