ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំង នៃស្នងការនគរបាលខេត្តកំពត ចុះការពារសន្តិសុខ សុវត្ថិភាព ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រចាំឆ្នាំ ២០២២

ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ យោងតាមផែនការ លេខ ០២៥ ៨.ក/២២ ចុះថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ស្នងការនគរបាលខេត្តកំពត ស្តីពីផែនការ ការពារសន្តិសុខ សុវត្ថិភាព ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រចាំឆ្នាំ ២០២២ (០៥.០៦.១២.២០២២)។ ស្នងការដ្ឋាននគរបាលខេត្តកំពត បានចាត់តាំងនិងប្រើប្រាស់កម្លាំងសរុបចំនួន២១៣ នាក់ ក្នុងនោះកម្លាំងនគរបាលខេត្ត ចំនួន ៥៨នាក់ អធិការដ្ឋាននគរបាលក្រុង ចំនួន ៦០នាក់ អធិការដ្ឋាននគរបាលស្រុក ទឹកឈូ ចំនួន ៣៥នាក់ និងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ចំនួន ៦០នាក់ ដើម្បីការពារសន្តិសុខសុវត្ថិភាព ជុំវិញ បរិវេណមណ្ឌលប្រឡង ដែលមានចំនួន ៧ មណ្ឌល ស្មើនឹង ១៥៤បន្ទប់ រួមមាននៅ ក្រុងកំពត ស្រុកទឹកឈូ និងស្រុកអង្គរជ័យ ៕